សេវាកម្ម

សេវាកម្មទាំង 8

ការស្រាវជ្រាវលើអចលនទ្រព្យ

យើងធ្វើការស្រាវជ្រាវនៅក្នុងស្ថាប័នរដ្ឋបាលដែលទាក់ទងនឹងសិទ្ធិក្នុងការគ្រប់គ្រងដីធ្លីនិងអគារ ព្រមទាំងធ្វើការវាស់វែង ការកំណត់ព្រំប្រទល់ ការសម្រេច និង ការសិក្សាលើដីធ្លីដែលនៅជាប់គ្នា។

ការវាយតម្លៃអចលនទ្រព្យ

យើងធ្វើការវាយតម្លៃអំពីតម្លៃអចលនទ្រព្យនាពេលបច្ចុប្បន្ននិងនាពេលអនាគត ដោយផ្អែកលើតម្លៃទីផ្សារនៃអចលនទ្រព្យនោះនិងការព្យាករអំពីបម្រែបម្រួលទីផ្សារនាពេលអនាគត និងពីករណីជាក់ស្តែងមួយចំនួន។

ការផ្តល់ជំនួយគាំទ្រទាក់ទងនឹងការទិញអចលនទ្រព្យ

យើងផ្តល់ជំនួយគាំទ្រលោកអ្នកសម្រាប់ការទិញអចលនទ្រព្យក្នុងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់ រួមមានប្រតិបត្តិការជាក់ស្តែង ការដោះស្រាយបញ្ហាទាក់ទងនឹងសិទ្ធិ ការចរចារតម្លៃ ការចុះកិច្ចសន្យា វិធីបង់ប្រាក់ជាដើម ដែលដំណើរការទាំងនោះអាចមានលក្ខណៈខុសគ្នាពីប្រទេសជប៉ុន។

ការអភិវឌ្ឍនិងការលក់ដីធ្លី

យើងផ្តល់ជូនអតិថិជននូវសេវាកម្មតាមច្រកចេញចូលតែមួយ គិតចាប់ពីការទិញដីធ្លី ការរៀបចំគម្រោង ការគ្រប់គ្រងនិងអនុវត្តកិច្ចការអភិវឌ្ឍដីធ្លី ការគ្រប់គ្រងលើចំណូលចំណាយព្រមទាំងកិច្ចការងារលក់សម្រាប់គម្រោងនីមួយៗ។

ការរៀបចំគម្រោងនិងការសាងសង់អគារ

យើងផ្តល់សេវាកម្មតាមច្រកចេញចូលតែមួយ ដោយមិនត្រឹមតែលើការរៀបចំគម្រោងសំណង់អគារស្របទៅតាមតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ គឺរួមទាំងការរៀបចំគម្រោងនិងអនុវត្តការសាងសង់ស្របទៅតាមទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការគាំទ្រដល់ការវិនិយោគលើអចលនទ្រព្យ

គន្លឹះដើម្បីទទួលបានជោគជ័យនៅក្នុងការវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជាគឺភាគច្រើនផ្អែកទៅលើការទិញចូលអចនទ្រព្យ។ ប្រសិនបើមិនមានកំហុសធ្វេសប្រហែសនៅក្នុងការទិញនោះទេ ភាគរយនៃការបរាជ័យគឺអាចថយចុះបានច្រើន។ ក្រុមហ៊ុនយើងខ្ញុំតែងតែផ្តល់ជំនួយគាំទ្រដល់ការបង្កើនទ្រព្យសកម្មរបស់អ្នក តាមរយៈបទពិសោធន៍នៃការទិញអចលនទ្រព្យរបស់យើងខ្ញុំជាច្រើនឆ្នាំ ព្រមទាំងតាមរយៈការពិចារណាយ់ាងម៉ត់ចត់អំពីអត្រានៃការឡើងថ្លៃតម្លៃដីធ្លីកន្លងមកនៅតាមតំបន់នីមួយៗ។

គម្រោងអភិវឌ្ឍន៍រួម

ការចាប់ផ្តើមពាណិជ្ជកម្មថ្មីមួយនៅក្រៅប្រទេសផ្តើមពីចំណុចសូន្យទៅ គឺត្រូវការដើមទុននិងពេលវេលា។ ជាពិសេស អ្វីដែលចាប់ផ្តើមដំបូងគេគឺតែងតែមានហានិភ័យខ្ពស់។ សម្រាប់អតិថិជនដែលមានការព្រួយបារម្ភបែបនេះ យើងខ្ញុំសូមណែនាំគម្រោងអភិវឌ្ឍន៍រួម ដោយផ្អែកទៅលើវិធីសាស្ត្រនិងសមិទ្ធផលដែលយើងខ្ញុំបានសន្សំមកជាច្រើនឆ្នាំ។

ការពិគ្រោះយោបល់ទាក់ទងនឹងអចលនទ្រព្យ

ក្រុមហ៊ុនយើងខ្ញុំនឹងប្រើប្រាស់អោយអស់ពីលទ្ធភាពនូវបទពិសោធន៍និងបណ្តាញទំនាក់ទំនងដែលយើងខ្ញុំបានសន្សំមកជាច្រើនឆ្នាំ ដើម្បីគាំទ្រលោកអ្នកនៅគ្រប់ផ្នែកទាំងអស់ទាក់ទងនឹងអចលនទ្រព្យ។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំនឹងផ្តល់ការគាំទ្រតាមច្រកចេញចូលតែមួយដោយមានអ្នកជំនាញតាមផ្នែកនីមួយៗដែលនឹងផ្តល់ជំនួយដល់អ្នកនៅគ្រប់ដំណាក់កាលទាំងអស់ គិតចាប់ពីការពង្រីកពាណិជ្ជកម្មទៅក្រៅប្រទេស ការស្ថាបនាពាណិជ្ជកម្មថ្មី ការងារពន្ធដារ ការងារច្បាប់ និង ការដំណើរការពាណិជ្ជកម្មជាក់ស្តែង ។ល។

ចំណុចទាក់ទាញរបស់ប្រទេសកម្ពុជា

យើងខ្ញុំបាននិងកំពុងធ្វើពាណិជ្ជកម្មនៅលើទឹកដីនៃប្រទសដ៏អស្ចារ្យមួយគឺ“ប្រទេសកម្ពុជា”។
យើងខ្ញុំសូមណែនាំចំណុចទាក់ទាញធំៗទាំង 3 របស់ប្រទេសកម្ពុជា។

រាជធានីភ្នំពេញ

គឺជាតំបន់កណ្តាលដែលប្រមូលផ្តុំទៅដោយស្ថាប័នរដ្ឋបាល វប្បធម៌ និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ជាទីក្រុងដ៏ស្រស់ស្អាតដែលបន្សល់ពីសម័យអាណានិគមបារាំងនិងត្រូវបានគេហៅថា “ទីក្រុងប៉ារីសនៅអាស៊ី”។ ម្យ៉ាងទៀត មានព្រះបរមរាជវាំងដែលជាទីតាំងព្រះកាយរបស់ព្រះមហាក្សត្រនិងព្រះញាតិវង្សបច្ចុប្បន្ន។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងនេះបានបង្ហាញនូវការរីកចម្រើនយ៉ាងខ្លាំងក្លាដូចកាលសម័យរីកចម្រើនកម្រិតខ្ពស់នៅប្រទេសជប៉ុនផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះ ក្រុមហ៊ុនអ៊ីអននៃប្រទេសជប៉ុនដែលបានបើកដំណើរការផ្សារទំនើបដ៏ធំសម្បើមនៅក្នុងទីក្រុងនេះ គឺបង្ហាញអំពីភាពធំទូលាយដែលជាមោទនភាពនៃប្រទេសកម្ពុជា។

ទីក្រុងសៀមរាប

ស្ថិតនៅទិសពាយព្យចម្ងាយ300Kmពីរាជធានីភ្នំពេញ។ មានបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្តនិងប្រាសាទរលួសជាដើម ដែលទីក្រុងនេះបាននិងកំពុងបន្តការរីកចម្រើនក្នុងនាមជាតំបន់ទេសចរណ៍ដ៏ធំមួយ ប្រៀបដូចជាទីក្រុងក្យូតុឬខេត្តណារ៉ានៃប្រទេសជប៉ុនដែរ គឺមានអ្នកទេសចរណ៍ជនជាតិបរទេសជាច្រើនមកទស្សនាកំសាន្ត។ បឹងទន្លេសាបដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងនេះត្រូវបានគេស្គាល់ថាជាបឹងដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយនៅប្រទេសកម្ពុជា មានផ្ទះទឹករបស់ប្រជាជនដែលប្រកបរបរជាអ្នកនេសាទជាច្រើនស្ថិតនៅផ្តុំគ្នានៅតាមច្រាំងនៃបឹងទន្លេសាបនេះ។/p>

ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុគឺជាទីក្រុងកំពង់ផែមួយដែលស្ថិតនៅឈមនឹងឈូងសមុទ្រថៃនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ហើយថ្មីៗនេះបានក្លាយទៅជារមណីយដ្ឋានដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង មានសមុទ្រដែលបង្ហាញពណ៌បៃតងស្រស់ទាក់ភ្នែក និងមានការសង់សណ្ឋាគាររមណីយដ្ឋានជាច្រើននៅតាមឆ្នេរសមុទ្រ ហើយមានកោះជាច្រើនដែលស្ថិតនៅកណ្តាលសមុទ្រទិសខាងត្បូងនិងទិសខាងលិចដែលសុទ្ធសឹងជាព្រៃត្រូពិចពីធម្មជាតិ។ នាថ្ងៃមុខ ទីក្រុងនេះនឹងក្លាយជាទីក្រុងទេសចរណ៍មួយដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។