ចំណុចខ្លាំងរបស់ក្រុមហ៊ុនយើងខ្ញុំ

យើងគឺក្រុមហ៊ុន Ohana Home Japan

ត្រូវហ៊ាន ត្រូវធ្វើមុនគេ និងត្រូវធ្វើឱ្យប្លែកពីគេ

យើងជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យឈានមុខគេ ដូចជាការអភិវឌ្ឍដី ការលក់អចលនទ្រព្យ ការទិញ និងការជួល។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើងគឺការផ្តល់ជូននូវសេវាកម្មផ្នែកអចលនទ្រព្យដែលមានគុណភាពខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ យើងធ្វើការផ្តល់ដំបូន្មានយ៉ាងម៉ត់ចត់ដោយឈរនៅលើស្ថានភាពរបស់អតិថិជន និង ការពារទ្រព្យសម្បត្តិរបស់អតិថិជន។ នៅក្នុងការវិនិយោគផ្នែកអចលនទ្រព្យនៅក្រៅប្រទេស ទោះជាមានវិន័យមួយចំនួនដែលខុសពីប្រទេសជប៉ុន ប៉ុន្តែយើងនឹងផ្តល់សេវាកម្មដែលមានលក្ខណៈម៉ត់ចត់ក្នុងនាមជាសហគ្រាសជប៉ុនមិនអោយខុសពីសេវាកម្មនៅក្នុងប្រទេសជប៉ុនឡើយ។

ខ្លឹមសារការងារ

Ohana Home Japan ផ្តោតសំខាន់លើកិច្ចការទិញនិងអភិវឌ្ឍដីធ្លីនៅក្នុងរាជធានីភ្នំពេញ និង ការសាងសង់ផ្ទះខ្នងទៅតាមការបញ្ជាទិញរបស់អតិថិជន។ ក្រៅពីនោះ យើងក៏ផ្តល់ជូននូវសេវាកម្មណែនាំអចលនទ្រព្យទូទៅនិងសេវាកម្មផ្តល់ការពិគ្រោះយោបល់ទាក់ទងនឹងការទិញ ការអភិវឌ្ឍនិងការវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជា។

ទំនាក់ទំនង

ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ Phum Kob Pluk, Sangkat Phlerng Chhes Rotes, Khan Kamboul, Phnom Penh,Cambodia
Tel: 089 777 555

ម្ដគូរបេ់យយើង
មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺពាណិជ្ជកម្មរបស់យើងមានដៃគូសហការនៅគ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ី។

ក្រុមហ៊ុនដៃគូរួមភាគហ៊ុនក្នុងស្រុក

ក្រុមហ៊ុនប្រឹក្សាផ្នែកគណនេយ្យ

ក្រុមហ៊ុន Tekko Building Co., Ltd.

ហេតុអ្វីបានជាវិនិយោគនៅក្នុងប្រទេសកម្ពុជា?
អចលនទ្រព្យនៅក្នុងប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ក្រៅពីប្រទេសកម្ពុជា គឺត្រូវមានការប្តូរទៅជារូបិយប័ណ្ណក្នុងប្រទេសនីមួយៗ រីឯនៅប្រទេសកម្ពុជា គេអាចប្រើប្រាស់ប្រាក់ដុល្លារសហរដ្ឋអាមេរិច ដូច្នេះ អ្នកវិនិយោគនឹងមិនងាយទទួលរងហានិភ័យពីការប្តូររូបិយប័ណ្ណនោះទេ ហើយជំនួញជួញដូរលើអចលនទ្រព្យអាចប្រព្រឹត្តទៅបានដោយប្រើរូបិយប័ណ្ណអន្តរជាតិគឺដុល្លារសហរដ្ឋអាមេរិច។
អាយុជាមធ្យមរបស់ប្រជាជនគឺ25ឆ្នាំ គឺមានវ័យក្មេងខ្លាំងធ្វើអោយប្រទេសនេះអាចចាត់ទុកថាជាប្រទេសដែលមានសក្តានុពលតំណាងអោយអាស៊ីអាគ្នេយ៍ទាំងមូល ដោយមានអត្រារីកចម្រើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ7%។
សន្ទុះកើនឡើងនៃចំនួនប្រជាជនគឺទើបតែកើតមានឡើង ហើយអាចនឹងបន្តកើនឡើងរយៈពេលប្រមាណ30ឆ្នាំទៀតគឺរហូតដល់ឆ្នាំ2045។ ចំនួនប្រជាជននៅក្នុងទីក្រុងនៅមានកម្រិតទាបនៅឡើយ ដូច្នេះនាពេលខាងមុខអាចនឹងមានការហូរចូលនៃប្រជាជនទៅក្នុងតំបន់ទីក្រុង។
ម្យ៉ាងទៀត ប្រទេសនេះស្ថិតនៅចន្លោះរវាងប្រទេសថៃនិងប្រទេសវៀតណាមដែលជាប្រទេសនៅក្នុងChina Plus One ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចកំពុងមានសន្ទុះសកម្មភាព។ អត្រាកើនឡើងនៃចំនួនប្រជាជននៅប្រទេសកម្ពុជាគឺ 1.64% (ឆ្នាំ2014) ហើយអត្រាកើនឡើងនេះនឹងមានទំនោរកើនឡើងរហូត។ ផ្ទុយទៅវិញ នៅប្រទេសជប៉ុន ចំនួនប្រជាជនមានការថយចុះជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត នៅក្នុងទីក្រុងភ្នំពេញ គេអាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងទំនាក់ទំនង ដូច្នេះគឺជាបរិស្ថានដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃផងនិងការធ្វើអាជីវកម្មផង។ ហេដ្ឋារចនាសម្ព័ន្ធផ្នែកប្រព័ន្ធឆ្លងឆ្លើយមានលក្ខណៈគ្រប់គ្រាន់ ធ្វើអោយការធ្វើទំនាក់ទំនងប្រចាំថ្ងៃអាចប្រព្រឹត្តទៅដោយមានសេរីភាព។ ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា គឺជាពុទ្ធសាសនិក ដូច្នេះមានចិត្តគំនិតស្រដៀងនឹងជនជាតិជប៉ុនផងដែរ ហើយពួកគេគឺជាដៃគូដ៏ល្អទាំងនៅក្នុងជីវភាពរស់នៅទាំងនៅក្នុងអាជីវកម្ម។
ទិដ្ឋាការការងារគឺងាយស្រួលនឹងទទួលបាន ហើយមិនសូវមានច្បាប់វិន័យលើរូបិយប័ណ្ណបរទេស ដូច្នេះ គឺជាប្រទេស